ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
រដ្ឋបាលឃុំអូរម្រះ ជម្រុញការលើកកម្ពស់អភិបាលកិច្ចសេវាសាធារណៈ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
ខេត្តស្ទឹងត្រែង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជម្រុញល្បឿននៃការអភិវឌ្ឍន៍នៅមូលដ្ឋាន រដ្ឋបាលឃុំអូរម្រះ ស្រុកសៀមបូក បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អ និងលើកកម្ពស់ «អភិបាលកិច្ចសេវាសាធារណៈ» ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព សុចរិតភាព និងគណនេយ្យភាព។ នេះជាការគូសបញ្ជាក់របស់ លោកស្រី ហុិន សុវណ្ណារ៉ា មេឃុំអូរម្រះ ក្នុងការផ្តល់ព័ត៌មានអំពីវឌ្ឍនភាពការងារក្នុងមូលដ្ឋាន។


នយោបាយ
ខេត្តស្ទឹងត្រែង ជម្រុញការបញ្ចូលទិន្នន័យតាមប្រព័ន្ធអនឡាញ ផ្អែកលើសូចនាករគន្លឹះទាំង៧ ដើម្បីកសាងត្រីវិស័យគោលនយោបាយឃុំ-សង្កាត់ ឱ្យកាន់តែមុតស្រួច
ស្ទឹងត្រែង៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានបើកយុទ្ធនាការឌីជីថលប្រមូល និងបញ្ចូលទិន្នន័យសមិទ្ធផលឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ តាមប្រព័ន្ធអនឡាញ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីវាស់វែងវឌ្ឍនភាពការងារចាស់ និងកសាងគ្រឹះគោលនយោបាយសម្រាប់អាណត្តិថ្មី ឆ្នាំ២០២៧-២០៣២ ឱ្យកាន់តែមុតស្រួច និងឆ្លើយតបចំតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋ។


នយោបាយ
គណបក្សប្រជាជនកម្ពុជាឃុំក្បាលរមាស ស្រុកសេសាន ប្រកាសបញ្ចូលសមាជិកថ្មីជាង១ពាន់នាក់
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំក្បាលរមាស ស្រុកសេសាន បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ១,១៨៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង។


នយោបាយ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រីមាសទី២ និងកែសម្រួលរចនាសម្ព័ន្ធដឹកនាំ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខ្លួន នៅទីស្នាក់ការគណបក្សស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ។


នយោបាយ
គណបក្សប្រជាជនកម្ពុជា ស្រុកសេសាន ផ្សព្វផ្សាយសេចក្តីសម្រេចផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧
ខេត្តស្ទឹងត្រែង៖
នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសេសាន បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការចាត់តាំងគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុកសេសាន និងគណបក្សប្រជាជនកម្ពុជាស្រុក ផ្សព្វផ្សាយសេចក្តីណែនាំ ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ។


នយោបាយ
សមាជិកថ្មីចំនួន ២៨៦នាក់ ត្រូវបានប្រកាសបញ្ចូលជាផ្លូវការក្នុងជួរគណបក្សប្រជាជនកម្ពុជា ឃុំតាឡាត ស្រុកសេសាន
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ២៨៦ នាក់ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងស្និទ្ធស្នាល នៅទីស្នាក់ការគណបក្សឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។


នយោបាយ
សមាជិកថ្មីទាំង ៤៦៥ នាក់ នៅឃុំស្រែគរ របស់គណបក្សប្រជាជនកម្ពុជា ឆ្លុះបញ្ចាំងពីសន្ទុះ គាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ
ឯកឧត្តម ព្រំ វណ្ណៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកសេសាន បានសម្តែងចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះ សមាជិកថ្មីទាំង ៤៦៥ នាក់ នៅលើទឹកដី ឃុំស្រែគរ ស្រុក សេសាន ខេត្តស្ទឹងត្រែង ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។


នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការចាត់តាំងគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្តស្ទឹងត្រែង និងផ្សព្វផ្សាយសេចក្តីណែនាំ ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំយ៉ាងមានសារៈសំខាន់មួយ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការចាត់តាំងគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត ព្រមទាំងផ្សព្វផ្សាយសេចក្តីណែនាំ ផែនការសកម្មភាព និងប្រតិទិនការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។


នយោបាយ
ឯកឧត្តម សរ សុពុត្រា អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជិត ៣០០ នាក់ ក្នុងឃុំ កំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង )៖ នាព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សកម្ពុជាស្រុកសេសាន ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន ២៨៧ នាក់ ។ ដោយក្នុងនោះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សខេត្ត ស្រុក ឃុំ និងអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកសេសាន និង ឃុំ កំភុន ។

