ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង ពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧-២០២៩
ស្ទឹងត្រែង៖ កាលពីថ្ងៃថ្មីៗនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត សម្រាប់រយៈពេល ៣ ឆ្នាំ (២០២៧-២០២៩) និងការរៀបចំគម្រោងចំណូល-ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ ម៉ារ៉ា បានអញ្ជើញជាអធិបតី នៃកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តការងារ ក្រមសីលធម៌វិជ្ជាជីវៈ របៀបរបបបំពេញការងារ របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តស្ទឹងត្រែង
នៅសាលាខេត្តស្ទឹងត្រែង មានកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីពង្រឹង និងលើកម្ពស់ប្រសិទ្ធភាព ការអនុវត្តការងារ ក្រមសីលធម៌វិជ្ជាជីវៈ របៀបរបបបំពេញការងារ របស់ក្រុមប្រឹក្សា និងគណៈអភិបាល រាជធានីខេត្ត ក្រុង ស្រុកខណ្ឌ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចូលរួមវគ្គបណ្តុះបណ្តាលវគ្គតម្រង់ទិសនៅខេត្តសៀមរាប
ខេត្តសៀមរាប÷ ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគម្រោងអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ប្រចាំខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាប្រធានគ្រប់គ្រងកម្មវិធី បានអញ្ជើញចូលរួម «វគ្គបណ្តុះបណ្តាលវគ្គតម្រង់ទិស ស្តីពីការរៀបចំការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់អនុវត្តគម្រោង កញ្ចប់ទី៣»។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាសម្ព័ន្ធសង្គមស៊ីវិល រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ ឌីជីថល» នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ ឌីជីថល» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ភិបាល វ.ស.ស. និង លោក យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
សហគមន៍ជនជាតិដើមភាគតិចព្រៅ ស្រុកសេសាន ដាំកូនឈើ ២,៥០០ ដើម អបអរសាទរពិធីបុណ្យរុក្ខិវា និងលើកកម្ពស់ការអភិរក្សបរិស្ថាន
ស្ទឹងត្រែង៖ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យរុក្ខិវា ៩ កក្កដា ឆ្នាំ២០២៦ សហគមន៍ជនជាតិដើមភាគតិចព្រៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីដាំកូនឈើចំនួន ២,៥០០ ដើម នៅតាមខ្នងភ្នំ ទីធ្លាសាលារៀន ទីធ្លាសហគមន៍ និងតាមដងផ្លូវសាធារណៈ ក្រោមអធិបតីភាព លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសេសាន និងឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាងឲ្យឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី និងរម៉កដឹកអ្នកដំណើរ ដើម្បីគាំទ្រដល់ការអនុវត្តរបបគាំពារសង្គម
ស្ទឹងត្រែង ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី ឬរ៉ឺម៉កដឹកអ្នកដំណើរ ដែលបានចុះឈ្មោះ និងមិនទាន់បានចុះឈ្មោះក្នុងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក ព្រំ វណ្ណៈ អភិបាលរងខេត្ត តំណាងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាព ដែលពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង ស្រុកទាំង៦ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា នាំយកកូនស្វាយចន្ទីពូជល្អ M23 ជាង ៥ពាន់ដើម និងជីកសិកម្ម ចែកជូនសហគមន៍កសិកម្មឃុំកាំងចាម ដើម្បីលើកកម្ពស់ជីវភាព និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងបាននាំយកកូនពូជស្វាយចន្ទីល្អប្រណិត (ពូជ M23) ចំនួន ៥,០០០ដើម រួមជាមួយជីកសិកម្មគុណភាពខ្ពស់ចំនួន ១,៥តោន ចែកជូនដល់គ្រួសារប្រជាសហគមន៍កសិកម្មឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិតី៤ ឆ្នាំ២០២៦
កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ី សួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មការឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ បើកកិច្ចប្រជុំប្រចាំត្រីមាស២ ឆ្នាំ២០២៦ ដើម្បីពិនិត្យលទ្ធផល និងពង្រឹងវិធានការឆ្លើយតប
ស្ទឹងត្រែង . គណៈកម្មការឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ វិន ស៊ីធួន និងជាប្រធានគណៈកម្មការឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងវត្តមាន លោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសនៃគណៈកម្មការដូចគ្នា។


សកម្មភាពថ្នាក់ដឹកនាំ
កំលាំងអាវុហត្ថខេត្តស្ទឹងត្រែង សហការ ជាមួយឧទ្យាននុរក្សតំបន់រ៉ាមសារ បង្រ្កាបបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ទឹកកក) ចំនួន ៣៧កញ្ចប់
នៅពេលទទួលបានដំណឹងនេះ ឯកឧត្តម សរ សុពុត្រា បានបញ្ជាឱ្យកំលាំងអាវុធហត្ថដឹកជញ្ជូនគ្រឿងញៀនទាំងនោះ មកទីបញ្ជាការកងរាជអាវុធហត្ថភ្លាម ហើយនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អភិបាលខេត្ត បានទៅពិនិត្យផ្ទាល់ នៅទីបញ្ជាការអាវុធហត្ថ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សោម សឿន ប្រធានគណៈចាត់តាំង គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតី ប្រកាស ប្រធានកិត្តិយស និងប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង
ពិធីនោះប្រព្រឹត្តទៅ នៅស្នាក់ការគណបក្សខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេច ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានកិត្តិយសចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដោយឡែក ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ទទួលបានរថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
នៅស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់នូវរថយន្តពន្លត់អគ្គីភ័យ ចំនួន ២គ្រឿង តាមសំណើរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ទទួលបាន ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ខណៈ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រគល់ជូន ជាមង្គលវត្ថុ តម្កល់នៅរាជធានី-ខេត្ត ទាំង២៥
ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំពិធីប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅរាជធានី-ខេត្ត ទាំង២៥។

