ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមខេត្តស្ទឹងត្រែង ចុះអប់រំសុខភាព និងជំរុញការកាត់បន្ថយប្លាស្ទិកដល់ពលរដ្ឋស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង) ÷ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្ដម សាយ ព្រលឹង បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយពីអនាម័យ និងបរិស្ថាន ជូនដល់ប្រជាពលរដ្ឋចំនួន ៣៣នាក់ នៅឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងឱកាសដែលពលរដ្ឋនៅក្នុងតំបន់នោះទទួលបានអណ្តូងទឹកស្អាត ដែលជាអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់សុខុមាលភាព និងការរស់នៅស្អាតក្នុងសហគមន៍។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ជួយសម្រាលទុក្ខគ្រួសារសពរងគ្រោះដោយសាររន្ទះបាញ់ នៅស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ខេង ទិត្យសីហា និងលោក សន សារឿន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសៀមប៉ាង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌ ចុះជួយឧបត្ថម្ភសម្រាលទុក្ខលំបាកដល់គ្រួសារសព ដែលរងគ្រោះដោយសារគ្រោះធម្មជាតិរន្ទះបាញ់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ បើកវេទិកាសាធារណៈនៅឃុំអូរស្វាយ ដោះស្រាយកង្វល់ពលរដ្ឋបាន ២១ករណី ភ្លាមៗ
ដើម្បីដោះស្រាយបញ្ហាប្រឈម និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំវេទិកាសាធារណៈស្តីពី «ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នៅមុខបរិវេណសាលាឃុំអូរស្វាយ ។ វេទិកានេះត្រូវបានប្រព្រឹត្តទៅតាមរយៈការជួបជុំពិគ្រោះយោបល់ និងបើកឱកាសឱ្យប្រជាពលរដ្ឋលើកឡើងនូវសំណើ សំណូមពរដោយផ្ទាល់មាត់ ដើម្បីទទួលបានការបកស្រាយបំភ្លឺភ្លាមៗពីមន្ត្រីជំនាញ ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ សម្ដេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា។
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ សម្ដេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរទម្លាប់ កុំទុកដីទំនេរចោល ត្រូវបង្កើនការដាំដុះ លើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
ខេត្តស្ទឹងត្រែង៖ ថ្មីៗនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រារព្ធទិវាពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះ គុណភាពដី និងគ្រោះរាំងស្ងួត ឆ្នាំ២០២៦ នៃUNCCD. ក្រោមប្រធានបទ “ការឱ្យតម្លៃ ការទទួលស្គាល់ ដើម្បីស្តារគុណភាពដីឡើងវិញ “


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មការទី៩ នៃរដ្ឋសភា ចុះបំពេញបេសកកម្ម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឺងត្រែង បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង ហោមព្រេនក្រុងពាលីបួងសួង បើកផ្លូវ បង្កើតកាលានុវត្តភាព និងជំរុញការវិនិយោគពាណិជ្ជកម្ម រវាងខេត្តស្ទឹងត្រែង(កម្ពុជា) និងហ្សាឡាយ(វៀតណាម)។
ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានតេជោ ធិបតី បានធ្វើពិធី ហោមព្រេនក្រុងពាលីបួងសួងសុំ សេចក្តីសុខ សេចក្តីចម្រើន និងពរជ័យ ក្នុងការរៀបចំវេទិកាជំរុញការវិនិយោគទ្វេភាគី (ស្ទឹងត្រែង-ហ្សាឡាយ) ។


សកម្មភាពថ្នាក់ដឹកនាំ
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង រៀបចំពិធី អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦
(ស្ទឹងត្រែង )៖ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានសហការជាមួយ រដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការរៀបចំ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅបរិវណ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តស្ទឹងត្រែង ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «សំណល់សូន្យ» ដើម្បីបំផុសស្មារតីស្រឡាញ់បរិស្ថាន
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការរៀបចំទិវាបរិស្ថានខេត្តស្ទឹងត្រែង បានរៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «សំណល់សូន្យ» (Zero Waste)។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលទិន្នន័យរដ្ឋបាលតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត
ខេត្តស្ទឹងត្រែង៖
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នៅមន្ទីរផែនការខេត្ត ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងកិច្ច ប្រជុំពិភាក្សាស្តីពីការប្រមូលទិន្នន័យរដ្ឋបាលតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីបិទកិច្ចប្រជុំចលនាប្រឡងប្រណាំង ៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ»
ស្ទឹងត្រែង ៖ កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា មានរយៈពេល ៣ថ្ងៃ ត្រូវបានបិទបញ្ចប់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តស្ទឹងត្រែង ៖ បញ្ហាគ្រឿងញៀនជាបញ្ហាសកលដែលយើងត្រូវរួមគ្នាដោះស្រាយនិងទទួលខុសត្រូវ
ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ដែលយើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការចូលរួមដោះស្រាយនិងទទួលខុសត្រូវ និងទាមទារនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមគ្រប់រូបភាព ដោយមិនត្រូវសាចទឹកដាក់គ្នានោះឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំការផ្សព្វផ្សាយ និងជំរុញការអនុវត្តកំណត់ហេតុ និងអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង ជាមួយខេត្តដុងណាយ ខេត្តហ្សាឡាយ និងខេត្តចំប៉ាសាក់
ស្ទឹងត្រែង៖ នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំការផ្សព្វផ្សាយ និងជំរុញការអនុវត្តកំណត់ហេតុ និងអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង ជាមួយនឹងខេត្តដុងណាយ ខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាគណៈអភិបាលរងខេត្ត លោក លោកស្រី ដែលជាប្រធាន អនុប្រធាន មន្ទីរអង្គភាព ជុំវិញខេត្ត និង អ្នកពាក់ព័ន្ធជាច្រើននាក់ ។

