ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
ឯកឧត្តម សរ សុពុត្រា ណែនាំឱ្យអាជ្ញាធរក្រុង-ស្រុកទូទាំងខេត្តស្ទឹងត្រែង បង្កើនការប្រុងប្រយ័ត្ន និងឆ្លើយតបគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា
ខេត្តស្ទឹងត្រែង៖ ដោយសារស្ថានភាពកម្ពស់ទឹកទន្លេមានការកើនឡើងជាបន្តបន្ទាប់ និងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនៃការតាមដាន ត្រៀមបម្រុង និងអន្តរាគមន៍ឆ្លើយតបគ្រោះទឹកជំនន់ ព្រមទាំងហានិភ័យគ្រោះធម្មជាតិនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានទាន់ពេលវេលា។


សកម្មភាពអាជ្ញាធរ
កម្លាំងនគរបាលខេត្តស្ទឹងត្រែងចុះល្បាតចល័ត ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនាពេលរាត្រី
ស្ទឹងត្រែង)៖ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបន្តចុះល្បាតចល័តនៅតាមដងផ្លូវ សំខាន់ៗក្នុងក្រុងស្ទឹងត្រែង នាវេលាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនគ្មានដី-គ្មានផ្ទះ នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នារសៀល ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តស្ទឹងត្រែង មានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសម្បទានិក ដែលជាអតីតយុទ្ធជន និងនិវត្តជន (គ្មានដី-គ្មានផ្ទះពិតប្រាកដ) ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក) លោក លោកស្រី ជាសមាជិក សមាជិកា អ.ន.ក ខេត្ត ព្រមទាំងបងប្អូនអតីតយុទ្ធជន និងនិវត្តជនជាច្រើនទៀត


សុខាភិបាល
កិច្ចប្រជុំវាយតម្លៃសមិទ្ធកម្មការងារមន្ត្រីសុខាភិបាល និងគ្រូបង្រៀន ដើម្បីពង្រឹងគុណភាពសេវាសាធារណៈ
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិនិត្យលើ របាយការណ៍វឌ្ឍនភាពការងារ ព្រមទាំងការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីសុខាភិបាល និងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ។


ការអភិវឌ្ឍ
អង្គភាពអនុវត្តកម្មវិធីខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ភូមិលើកទី១ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អង្គភាពអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងជាប្រធានកម្មវិធី បានរៀបចំកិច្ចប្រជុំថ្នាក់ភូមិលើកទី១ (កញ្ចប់ទី៣) នៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។


សកម្មភាពអាជ្ញាធរ
ក្រុមការងារចុះមូលដ្ឋានឃុំកំភុន នាំយកទេយ្យទាន ទានចំណាំព្រះវស្សា ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅ វត្តជ័យមង្គល ហៅវត្តកំភុន
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានលោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង និងលោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង រួមទាំងមន្ត្រីរាជការ និងក្រុមការងារក្រោមឱវាទ បានអញ្ជើញនាំយកទេយ្យទាន ទានចំណាំព្រះវស្សា និងបច្ច័យ សរុបចំនួន ១.៥៦០.០០០រៀល ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅ វត្តជ័យមង្គល ហៅវត្តកំភុន ក្នុងឃុំកំភុន។


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនមណ្ឌលកុមារកំព្រា «ផ្ទះកុមារថាឡាបរិវ៉ាត់»
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី សន សុខា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយសមាជិកគណៈកម្មាធិការសាខា ឯកឧត្តមនាយកសាខា និងមន្ត្រីប្រតិបត្តិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់ មណ្ឌលកុមារកំព្រា «ផ្ទះកុមារថាឡាបរិវ៉ាត់»។


ពាណិជ្ជកម្ម
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការចងក្រងបណ្តុំអ្នកផលិត ភូមិមួយផលិតផលមួយ» ដើម្បីពង្រឹងគុណភាព និងពង្រីកទីផ្សារ
គឺជាយន្តការយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបើកច្រកសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារនៅនឹងកន្លែង កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។


កសិកម្ម
ឯកឧត្តម ឌិត ទីណា ចុះពិនិត្យវឌ្ឍនភាព «គម្រោងកសិដ្ឋានម្ទេសខ្នាតធំ» លើផ្ទៃដីជាង ៩០ ហិកតា ក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយគណៈប្រតិភូក្រសួង បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការងារនៃ «គម្រោងកសិដ្ឋានម្ទេសខ្នាតធំ» ដែលមានទំហំផ្ទៃដីសរុបជាង ៩០ ហិកតា ស្ថិតក្នុងខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះមរណភាព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ស្ទឹងត្រែង៖ នារសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញនាំយកកម្រងផ្កា និងសារលិខិតរំលែកទុក្ខ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងស្ទឹងត្រែង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព លោក អ៉ិន ប៊ុនថន អតីតសមាជិកក្រុមប្រឹក្សាក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលក្រុងស្ទឹងត្រែង រួមមាន ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង, អភិបាល និងអភិបាលរងក្រុង, នាយក-នាយករង, ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រី និងបុគ្គលិកទាំងអស់នៃ «គ្រួសារសាលាក្រុងស្ទឹងត្រែង» បានអញ្ជើញចូលរួមសម្តែងនូវគារវកិច្ច និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព លោក អ៉ិន ប៊ុនថន អតីតសមាជិកក្រុមប្រឹក្សាក្រុងស្ទឹងត្រែង និងត្រូវជាឪពុកបង្កើតរបស់ លោក ប៊ុនថន ខេម៉ា ស្មៀនសង្កាត់ស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
សម្ពោធសមិទ្ធផលជាប្រវត្តិសាស្ត្រនៅខេត្តស្ទឹងត្រែង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងជំរុញភូមិភាគឦសានជាទិសដៅអាទិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍គូសបញ្ជាក់យ៉ាងស៊ីជម្រៅថា រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសាន ដែលរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ គឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្តាលប្រទេស។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរផែនការខេត្តស្ទឹងត្រែង រៀបចំផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៥
ស្ទឹងត្រែង៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ ឯកឧត្តម កែវ ចិត្រ្តា ទីប្រឹក្សាសម្តេចមហាបវរធិបតី និងជាប្រធាននាយកដ្ឋានស្ថិតិគណនេយ្យជាតិ និង ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ខេត្តស្ទឹងត្រែង ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីលោកប្រធានស្តីទីមន្ទីរផែនការ និងលោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

