ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំភ្នែកបឋមជូនដល់បុគ្គលិកសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រីកការផ្តល់សេវាថែទាំសុខភាពភ្នែកឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋានដាច់ស្រយាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការថែទាំភ្នែកបឋម» ជូនដល់មន្ត្រី និងបុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាជុំវិញខេត្ត។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសម្ពោធការិយាល័យកណ្តាលសាលាអប់រំភាសា «ពន្លឺវិជ្ជា» និងប្រគល់វិញ្ញាបនប័ត្រដល់សិស្សឆ្នើម ឆ្នាំសិក្សា ២០២៥–២០២៦
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី ក្នុង ពិធីសម្ពោធជាផ្លូវការការិយាល័យកណ្តាលសាលាអប់រំភាសា «ពន្លឺវិជ្ជា» ព្រមទាំងពិធីប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដល់សិស្សឆ្នើម សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាស និង ជលសាស្រ្តប្រចាំខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង សូមគោរពរាយការណ៍ជូន ឯកឧត្តម ដ៍ខ្ពង់ខ្ពស់មេត្តាជ្រាប ពីស្ថានភាពធាតុអាកាស
និង ជលសាស្រ្តប្រចាំខេត្តស្ទឹងត្រែង÷
*ថ្ងៃទី 12/07/2026 ម៉ោង 6:00 ព្រឹក (24ម៉ោង)
* ទឹកភ្លៀងៈ 5/6 ក្រុង-ស្រុក
-ស្ថានីយ៍ក្រុងស្ទឹងត្រែង 4.0mm
-ស្ថានីយ៍ស្រុកសៀមបូក 14.5mm
-ស្ថានីយ៍ស្រុកសៀមប៉ាង 15.5mm
-ស្ថានីយ៍ស្រុកថាឡាបរិវ៉ាត់ 00.0mm
-ស្ថានីយ៍ស្រុកសេសាន 28.3mm
-ស្ថានីយ៍ស្រុកបុរីអូរស្វាយសែនជ័យ 4.0mm


គ្រោះធម្មជាតិ
គ្រួសារងាយរងគ្រោះបំផុត ៤៨៨គ្រួសារ នៅខេត្តស្ទឹងត្រែង ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា
នៅក្នុងពិធីនាំអំណោយមនុស្សធម៌ នាពេលនោះ គឺមានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិក គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិពីថ្នាក់កណ្ដាល ថ្នាក់សាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលនិងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនគ្រួសារងាយរងគ្រោះបំផុតសរុប ៤៨៨ គ្រួសារ មកពី ស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង។


បរិស្ថាន
កាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រៀបចំយុទ្ធការដាំដើមឈើ៤៧៤ដើម នៅ «ឧទ្យានមាតាមនុស្សធម៌»
ពិធីនេះ ប្រព្រឹត្តទៅក្រោមក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,ឯកឧត្តម ផៃ ប៊ុន ឈឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង, ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ និងផ្សព្វផ្សាយអប់រំសុខភាពដល់យុវជនសិស្សានុសិស្សនៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជាបារៀបចំពិធីសំណេះសំណាលជាមួយជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០នាក់ ក្រោមប្រធានបទ «សារៈសំខាន់នៃការលេបថ្នាំត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នាំមកនូវ ម=ម (មិនអាចរាប់មេរោគអេដក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ)»


ការអភិវឌ្ឍ
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានីខេត្ត និងនិតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ២០២៧
សារាចរណែនាំនេះ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា រាជធានីខេត្ត ឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ និងនិតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ២០២៧។
កិច្ចប្រជុំផ្សព្វផ្សាយនេះផងដែរ គឺមានការអញ្ជើញចូលរួមពី អភិបាល អភិបាលរងក្រុងស្រុកទាំង៦ មេឃុំ ចៅសង្កាត់ ទាំង៣៤ និងមន្រ្តីក្រុងស្រុក ឃុំសង្កាត់ដែលពាក់ព័ន្ធ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិតី៤ ឆ្នាំ២០២៦
កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ី សួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារស្តារស្រះទឹកសហគមន៍ទំហំធំ នៅភូមិវាលដេញ ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធីអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព រួមដំណើរដោយ លោក សយ គា ប្រធានអនុវត្តកម្មវិធីថ្នាក់ខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងវាយតម្លៃផ្ទាល់លើការដ្ឋានស្តារស្រះទឹកសហគមន៍ ចំនួន០១កន្លែង ដែលស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


នយោបាយ
រដ្ឋបាលឃុំអូរម្រះ ជម្រុញការលើកកម្ពស់អភិបាលកិច្ចសេវាសាធារណៈ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
ខេត្តស្ទឹងត្រែង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជម្រុញល្បឿននៃការអភិវឌ្ឍន៍នៅមូលដ្ឋាន រដ្ឋបាលឃុំអូរម្រះ ស្រុកសៀមបូក បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អ និងលើកកម្ពស់ «អភិបាលកិច្ចសេវាសាធារណៈ» ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព សុចរិតភាព និងគណនេយ្យភាព។ នេះជាការគូសបញ្ជាក់របស់ លោកស្រី ហុិន សុវណ្ណារ៉ា មេឃុំអូរម្រះ ក្នុងការផ្តល់ព័ត៌មានអំពីវឌ្ឍនភាពការងារក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ «ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦»
ខេត្តស្ទឹងត្រែង៖ ដើម្បីជំរុញ និងលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិក្នុងខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចពិភាក្សាផ្លូវការមួយ ដើម្បីរៀបចំព្រឹត្តិការណ៍ «ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។


សកម្មភាពអាជ្ញាធរ
លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យផ្ទាល់ពីវឌ្ឍនភាព និងខ្សែសង្វាក់ផលិតកម្មនៃការសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ ដែលស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។


ការអភិវឌ្ឍ
លោក ម៉ែន គុង ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាព ការអនុវត្តគម្រោង (កម្ពុជាក្នុងបេះដូងខ្ញុំ ឆ្នាំ២០២៦) សំរាប់ខេត្តស្ទឹងត្រែង
លោក ម៉ែន គុង ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត និងជាប្រធានគម្រោងមនសិកាពលរដ្ឋល្អថ្នាក់ខេត្ត នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាព ក្លឹបទាំង៦ ដែលបានអនុវត្តលើគម្រោងចំនួន១២ ។

