ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងតួនាទី ភារកិច្ច និងធ្វើបច្ចុប្បន្នភាពគណៈកម្មការអភិវឌ្ឍន៍ភូមិ ក្នុងស្រុកសេសាន
ខេត្តស្ទឹងត្រែង÷ ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ព្រំ ពេជ្រ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោក ប៉ែន សុរ៉ាភី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានដឹកនាំរៀបចំកិច្ចប្រជុំ «ពង្រឹងតួនាទី ភារកិច្ច និងធ្វើបច្ចុប្បន្នភាពគណៈកម្មការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)» បានចំនួន ០២ឃុំ គឺនៅសាលាឃុំភ្លុក និងសាលាឃុំសាមឃួយ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចូលរួមវគ្គបណ្តុះបណ្តាលវគ្គតម្រង់ទិសនៅខេត្តសៀមរាប
ខេត្តសៀមរាប÷ ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគម្រោងអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ប្រចាំខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាប្រធានគ្រប់គ្រងកម្មវិធី បានអញ្ជើញចូលរួម «វគ្គបណ្តុះបណ្តាលវគ្គតម្រង់ទិស ស្តីពីការរៀបចំការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់អនុវត្តគម្រោង កញ្ចប់ទី៣»។


សន្តិសុខសង្គម
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ និងស្ត្រីសម្រាលកូនក្នុងស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សាយ ព្រលឹង នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង សហការជាមួយអនុសាខាស្រុកថាឡាបរិវ៉ាត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលកំពុងជួបការលំបាក ក្នុងនោះរួមមាន គ្រួសាររងគ្រោះដោយសារអគ្គិភ័យ និងស្ត្រីទើបសម្រាលកូនមានជីវភាពទីទ័លក្រ ស្ថិតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត។


នយោបាយ
ក្រុងស្ទឹងត្រែងទទួលបានអំពូលភ្លើងសាធារណៈ ២០ដើម បំពាក់នៅមុខសាលាបឋមសិក្សាស្ទឹងត្រែងក្រុង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពប្រជាពលរដ្ឋ
ក្រុងស្ទឹងត្រែង៖ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដើម្បីកែប្រែមុខមាត់ក្រុងឱ្យកាន់តែមានសោភ័ណភាព ស្របតាមការណែនាំផ្ទាល់របស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលក្រុងស្ទឹងត្រែង បានចាត់ក្រុមការងារបច្ចេកទេសចុះរៀបចំ និងដំឡើងប្រព័ន្ធអំពូលអគ្គិសនីបំភ្លឺនៅទីសាធារណៈចំនួន ២០ ដើម ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ២២។


នយោបាយ
ឯកឧត្តម ទូច គង្គា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ (ទ្រព្យសម្បត្តិរដ្ឋ) ជូនដល់រដ្ឋបាលស្រុក ឃុំ និងកងកម្លាំងប្រដាប់អាវុធ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ
ស្រុកបុរីអូរស្វាយសែនជ័យ៖ នាវេលារសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ដដែលនេះ ឯកឧត្តម ទូច គង្គា អភិបាលរងខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ជូនដល់ភាគីពាក់ព័ន្ធជាច្រើនស្ថាប័ន។


នយោបាយ
ឯកឧត្តម ទូច គង្គា ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតអាណត្តិទី៦
ស្រុកបុរីអូរស្វាយសែនជ័យ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទូច គង្គា អភិបាលរងខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សស្រុក ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅភារកិច្ចបន្តសម្រាប់អនុវត្តក្នុងមូលដ្ឋាន។


អប់រំ និងកីឡា
ទិវារំលឹកគុណលោកឳពុកអ្នកម្តាយ បានប្រារព្ធឡើងនៅ អនុវិទ្យាល័យ សេសាន គាំទ្រដោយអង្គការADRA កម្ពុជា នៃគម្រោងយើងរួមគ្នា
ទិវាដែលបានប្រារព្ធនាពេលនោះ គឺក្រោមការអញ្ជើញចូលរួមពីលោក ឃូន សោភា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក រ័ត្ន រម្យនា ប្រធានគម្រោងយើងរួមគ្នា ប្រចាំខេត្តព្រះវិហារ កំពង់ធំ និងស្ទឹងត្រែង នៃអង្គការអាដ្រា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង ចុះប្រគល់ប្រាក់បេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពចំនួន ២គ្រួសារ
ស្ទឹងត្រែង៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក តន ឆៃ អនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ចុះផ្ទាល់ដល់គេហដ្ឋានដើម្បីប្រគល់ប្រាក់បេឡាមរណសង្គ្រោះ និងអំណោយឧបត្ថម្ភជូនដល់គ្រួសារសពចំនួន ២គ្រួសារ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្ទឹងត្រែង ជួបពិភាក្សាជាមួយភាគីឡាវ ដើម្បីឆ្ពោះទៅការជួសជុលកំណាត់ផ្លូវជាតិលេខ៧ នៅតំបន់ច្រកទ្វារអន្តរជាតិ
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារជំនាញមកពីមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ចុះជួបពិភាក្សាការងារបច្ចេកទេសជាមួយក្រុមការងារជំនាញភាគីខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បូកសរុបលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅបន្តសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦
ខេត្តស្ទឹងត្រែង៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ និងកំណត់ទិសដៅការងារបន្តសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី សន សុខា អនុប្រធានអចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។


សកម្មភាពអាជ្ញាធរ
ខេត្តស្ទឹងត្រែង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំថវិការដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបចូលរួម និងបរិយាប័ន្ន
ខេត្តស្ទឹងត្រែង៖ វគ្គបណ្ដុះបណ្ដាលស្ដីពី «ការរៀបចំថវិការដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបចូលរួម និងប្រកបដោយបរិយាប័ន្ន» ត្រូវបានបើកជាផ្លូវការ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាព លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។


អប់រំ និងកីឡា
អនុវិទ្យាល័យ អូរឬស្សីកណ្តាល ប្រារព្វទិវារំលឹកគុណលោកឪពុកអ្នកម្តាយ គាំទ្រដោយអង្គការអាដ្រា កម្ពុជា នៃគម្រោងយើងរួមគ្នា
នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យ អូរឬស្សីកណ្តាល ស្ថិតនៅឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានប្រារព្វទិវារំលឹកគុណលោកឪពុកអ្នកម្តាយ ដែលមានអង្គការអាដ្រា កម្ពុជា នៃគម្រោងយើងរួមគ្នា សហការ ជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាសម្ព័ន្ធសង្គមស៊ីវិល រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ ឌីជីថល» នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ ឌីជីថល» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ភិបាល វ.ស.ស. និង លោក យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។

