ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ខេត្តស្ទឹងត្រែង ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «សំណល់សូន្យ» ដើម្បីបំផុសស្មារតីស្រឡាញ់បរិស្ថាន
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការរៀបចំទិវាបរិស្ថានខេត្តស្ទឹងត្រែង បានរៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «សំណល់សូន្យ» (Zero Waste)។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយខេត្តស្ទឹងត្រែង
សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយខេត្តស្ទឹងត្រែង


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលទិន្នន័យរដ្ឋបាលតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត
ខេត្តស្ទឹងត្រែង៖
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នៅមន្ទីរផែនការខេត្ត ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងកិច្ច ប្រជុំពិភាក្សាស្តីពីការប្រមូលទិន្នន័យរដ្ឋបាលតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត។


សកម្មភាពអាជ្ញាធរ
មន្ទីរកិច្ចការនារីខេត្ត រៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ជាមួយបណ្តាញការងារយេនឌ័រតាមមន្ទីរវិស័យ
ស្ទឹងត្រែង៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ជាមួយបណ្តាញមន្រ្តីបង្គោលការងារយេនឌ័រតាមមន្ទីរវិស័យ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ កុត ប៊ុនមី ប្រធានគណៈកម្មាធិការសម្រាប់កិច្ចការស្ត្រី និងកុមារ ខេត្ត និងជាប្រធានកិត្តិយសបណ្តាញការងារយេនឌ័រខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងបណ្តាញការងារយេនឌ័រពាក់ព័ន្ធជាច្រើន។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន គ្រប់មន្ទីរ អង្គភាព ស្ថាប័ន និងភ្នាក់ងារ ហិរញ្ញវត្ថុដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៃភូមិកោះជ្រើម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ឱ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យយោងខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើការ បិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដីដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិ កម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមកក្នុងភូមិខាងលើ។


សកម្មភាពអាជ្ញាធរ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង នាំយកថវិកាបេឡាមរណសង្រ្គោះ និងស្បៀងអាហារឧបត្ថម្ភដល់គ្រួសារសពអតីតយុទ្ធជន ២គ្រួសារ នៅស្រុកសៀមប៉ាង
លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមលេខាធិការដ្ឋាន អ.ន.ក ខេត្ត ចុះសួរសុខទុក្ខ និងប្រគល់ប្រាក់បេឡាមរណសង្រ្គោះ ព្រមទាំងសម្ភារៈឧបត្ថម្ភផ្ទាល់ដល់គេហដ្ឋាននៃគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ដែលស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា៖ អំពាវនាវឱ្យ ម្ចាស់អាជីវកកម្ម សហគ្រាស ប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច បង្ការទប់ស្កាត់គ្រប់បទល្មើស និងរួមគ្នាអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន។
ខេត្តស្ទឹងត្រែង៖
នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំ កិច្ចប្រជុំពង្រឹងសមត្ថភាពការងារអនុវត្តច្បាប់ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។


សន្តិសុខសង្គម
ក្លឹបយុវជន «សុវត្ថិភាពឦសាន» នៃវិទ្យាល័យព្រះគោ ចុះរៀនសូត្រពីច្បាប់ចរាចរណ៍ជាមួយមន្ត្រីជំនាញ ដើម្បីពង្រឹងសណ្តាប់ធ្នាប់នៅមុខសាលារៀន
ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ យុវជនស្ម័គ្រចិត្តនៃក្លឹប «សុវត្ថិភាពឦសាន» ក្រោមប្រធានបទ «បន្ថយល្បឿន ដាស់តឿនជីវិត» នៃវិទ្យាល័យព្រះគោ បានចុះជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ផ្ទាល់ជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។


សកម្មភាពអាជ្ញាធរ
អដ្ឋិធាតុ ជំនាញការ និងកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន៧ រុករកឃើញ ដើមរដូវប្រាំង ឆ្នាំ២០២៥-២០២៦ បានធ្វើមាតុភូមិនិវត្តន៍
ខេត្តស្ទឹងត្រែង៖នៅមុខស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តស្ទឹងត្រែង មានអដ្ឋិធាតុចំនួន៧ របស់ជំនាញការ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ត្រូវបានធ្វើមាតុភូមិនិវត្តន៍ នាព្រឹកថ្ងៃ១០ ខែ មិថុនា ឆ្នាំ២០២៦នេះ។អដ្ឋិធាតុចំនួន៧ នោះ បានរុករកឃើញ ក្នុងយុទ្ធនាការដើមរដូវប្រាំង ឆ្នាំ២០២៥-២០២៦ របស់ គណៈកម្មការរុករកអដ្ឋិធាតុខេត្តហ្សាឡាយ (វៀតណាម) រួមសហការជាមួយ គណៈកម្មការជំនាញស្វែងរកអដ្ឋិធាតុ ខេត្តស្ទឹងត្រែង (កម្ពុជា) ។


សកម្មភាពអាជ្ញាធរ
ខេត្តស្ទឹងត្រែង ត្រៀមរៀបចំស្តង់ពិព័រណ៍ផលិតផល ដើម្បីជំរុញការវិនិយោគទ្វេភាគីជាមួយខេត្តហ្សាឡាយ ,ប្រទេសវៀតណាម
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង មានរៀបចំកិច្ចប្រជុំមួយរបស់អនុគណៈកម្មាធិការពិព័រណ៍ផលិតផល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ព្រំ វណ្ណៈ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង ចុះពិនិត្យទីតាំង និង បើកកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
(ស្ទឹងត្រែង)៖ នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំ កិច្ចប្រជុំត្រៀមរៀបចំកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ព្រមទាំងចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីធានាឱ្យការរៀបចំប្រព្រឹត្តទៅដោយជោគជ័យ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦
ស្ទឹងត្រែង៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលក្រុងស្ទឹងត្រែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សៀ ហេង ប្រធានក្រុមប្រឹក្សាក្រុង និងលោក លី មីណា អភិបាលនៃគណៈអភិបាលក្រុង នៅវត្តជោតិញារាម (ហៅវត្តគីឡូ៨) ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរសង្កាត់ ប្រជាពលរដ្ឋ និងតំណាងសហគមន៍យ៉ាងច្រើនកុះករ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យបច្ចេកទេសសត្តឃាតដ្ឋានប្រភេទ “ខ” ដើម្បីជំរុញការអភិវឌ្ឍស្របតាមស្តង់ដារ និងច្បាប់អនុញ្ញាត
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសសត្តឃាតដ្ឋានប្រភេទ “ខ” របស់លោកស្រី ឃឹម សុណា ដែលមានទីតាំងស្ថិតនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

