ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលស្រុកសៀមប៉ាង នាំយកទានព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ត
ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រួមជាមួយរដ្ឋបាលស្រុកសៀមប៉ាង និងពុទ្ធបរិស័ទ បាននាំយកទេយ្យទានព្រមទាំងបច្ច័យ ទៅវេរប្រគេនជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តអារាមនានាទូទាំងស្រុក ដើម្បីទ្រទ្រង់ដល់ការគង់ចាំព្រះវស្សាតាមគន្លងព្រះពុទ្ធសាសនា។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្ទឹងត្រែង បន្តប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ៣ភូមិ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីពង្រឹងសុវត្ថិភាពដីធ្លី និងស្ថិរភាពជីវភាពមូលដ្ឋាន
(ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានបន្តចុះពន្លឿន និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដើម្បីធានានូវសិទ្ធិស្របច្បាប់ និងកាត់បន្ថយជម្លោះដីធ្លីនៅក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីរដ្ឋ និងប្រគល់បណ្ណកម្មសិទ្ធិដីរដ្ឋជូនមន្ទីរ អង្គភាពពាក់ព័ន្ធ
ស្ទឹងត្រែង៖ នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការជំរុញការងារចុះបញ្ជីដីរដ្ឋ និងពិធីប្រគល់បណ្ណកម្មសិទ្ធិដីរដ្ឋ ជូនដល់មន្ទីរ អង្គភាពនានាក្នុងខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីរដ្ឋឲ្យបានត្រឹមត្រូវតាមច្បាប់។


សកម្មភាពអាជ្ញាធរ
ជំរុញការយល់ដឹងពីសន្តិសុខសង្គម៖ សាខា ប.ស.ស. ខេត្តស្ទឹងត្រែង ផ្សព្វផ្សាយ “គោលការណ៍ច្បាប់ និងអត្ថប្រយោជន៍” ដល់តំណាងសហគ្រាសជាង ១០០នាក់
ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីរួមចំណែកលើកកម្ពស់សុខុមាលភាព និងគាំពារសង្គមជូនដល់បងប្អូនកម្លាំងពលកម្ម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តស្ទឹងត្រែង បានរៀបចំពិធីផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយស្តីពី «គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» ជូនដល់តំណាងម្ចាស់អាជីវកម្ម និងសហគ្រាស។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្ទឹងត្រែង បានប្រគល់បណ្ណកម្មសិទ្ធសម្គាល់អចនវត្ថុ ដល់ម្ចាស់ក្បាលដី ចំនួន២៩៦បណ្ណ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន
នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាអនុប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកសេសាន បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់ក្បាលដី ចំនួន២៩៦បណ្ណ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តស្ទឹងត្រែង ចុះពិនិត្យការសាងសង់ស្ពានសហគមន៍មួយកន្លែង នៅស្រុកថាឡាបរិវ៉ាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង អមដំណើរដោយក្រុមការងារចុះជួយមូលដ្ឋានឃុំកាំងចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានសហគមន៍មួយកន្លែង ស្ថិតនៅក្នុងភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។


សកម្មភាពអាជ្ញាធរ
យុវជន STEM វិទ្យាល័យព្រះរាជបូជនីយកិច្ច បង្កើនការស្រាវជ្រាវ និងច្នៃប្រឌិត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ក្នុងយុគសម័យឌីជីថល
ស្ទឹងត្រែង៖ តាមរយៈការដាក់តាំងបង្ហាញគម្រោងស្រាវជ្រាវ និងការបង្កើតថ្មីដែលពាក់ព័ន្ធនឹងបរិស្ថាន និងកសិកម្ម យុវជន STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) នៃវិទ្យាល័យព្រះរាជបូជនីយកិច្ច បាននិងកំពុងបង្ហាញពីសក្តានុពលរបស់ខ្លួន ក្នុងការប្រែក្លាយចំណេះដឹងទ្រឹស្តីទៅជាការដោះស្រាយបញ្ហាសង្គមជាក់ស្តែង។


សកម្មភាពអាជ្ញាធរ
ក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តស្ទឹងត្រែង ចុះពិនិត្យនិងជំរុញគម្រោងវិនិយោគធំៗពីរ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន»
(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង តំណាងឯកឧត្ដម សរ សុពុត្រា អភិបាលខេត្ត បានរួមដំណើរជាមួយឯកឧត្ដម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន ព្រមទាំងក្រុមការងារអន្តរក្រសួង និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះបំពេញបេសកកម្មពិនិត្យ និងពិគ្រោះយោបល់ផ្ទាល់នៅទីតាំងគម្រោងវិនិយោគចំនួនពីរ។


សកម្មភាពអាជ្ញាធរ
មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំភ្នែកបឋមជូនដល់បុគ្គលិកសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រីកការផ្តល់សេវាថែទាំសុខភាពភ្នែកឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋានដាច់ស្រយាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការថែទាំភ្នែកបឋម» ជូនដល់មន្ត្រី និងបុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាជុំវិញខេត្ត។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសម្ពោធការិយាល័យកណ្តាលសាលាអប់រំភាសា «ពន្លឺវិជ្ជា» និងប្រគល់វិញ្ញាបនប័ត្រដល់សិស្សឆ្នើម ឆ្នាំសិក្សា ២០២៥–២០២៦
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី ក្នុង ពិធីសម្ពោធជាផ្លូវការការិយាល័យកណ្តាលសាលាអប់រំភាសា «ពន្លឺវិជ្ជា» ព្រមទាំងពិធីប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដល់សិស្សឆ្នើម សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ។


សកម្មភាពអាជ្ញាធរ
កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ និងផ្សព្វផ្សាយអប់រំសុខភាពដល់យុវជនសិស្សានុសិស្សនៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជាបារៀបចំពិធីសំណេះសំណាលជាមួយជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០នាក់ ក្រោមប្រធានបទ «សារៈសំខាន់នៃការលេបថ្នាំត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នាំមកនូវ ម=ម (មិនអាចរាប់មេរោគអេដក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ)»


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារស្តារស្រះទឹកសហគមន៍ទំហំធំ នៅភូមិវាលដេញ ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធីអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព រួមដំណើរដោយ លោក សយ គា ប្រធានអនុវត្តកម្មវិធីថ្នាក់ខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងវាយតម្លៃផ្ទាល់លើការដ្ឋានស្តារស្រះទឹកសហគមន៍ ចំនួន០១កន្លែង ដែលស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ «ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦»
ខេត្តស្ទឹងត្រែង៖ ដើម្បីជំរុញ និងលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិក្នុងខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចពិភាក្សាផ្លូវការមួយ ដើម្បីរៀបចំព្រឹត្តិការណ៍ «ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

