ព័ត៌មានក្នុងខេត្ត

ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលស្រុកសៀមប៉ាង នាំយកទានព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ត
សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលស្រុកសៀមប៉ាង នាំយកទានព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ត
ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រួមជាមួយរដ្ឋបាលស្រុកសៀមប៉ាង និងពុទ្ធបរិស័ទ បាននាំយកទេយ្យទានព្រមទាំងបច្ច័យ ទៅវេរប្រគេនជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តអារាមនានាទូទាំងស្រុក ដើម្បីទ្រទ្រង់ដល់ការគង់ចាំព្រះវស្សាតាមគន្លងព្រះពុទ្ធសាសនា។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
​ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកសៀមប៉ាង រៀបចំពិធីសំណេះសំណាល និងពង្រឹងសមត្ថភាពយុវជនលើការប្រើប្រាស់បណ្តាញសង្គម ដើម្បបង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយ
នយោបាយ
​ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកសៀមប៉ាង រៀបចំពិធីសំណេះសំណាល និងពង្រឹងសមត្ថភាពយុវជនលើការប្រើប្រាស់បណ្តាញសង្គម ដើម្បបង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយ
ស្ទឹងត្រែង៖ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសៀមប៉ាង បានរៀបចំពិធីសំណេះសំណាល និងបើកវគ្គតម្រង់ទិសស្តីពី «ការពង្រឹងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម» ជូនដល់តំណាងយុវជនទូទាំងស្រុក ដើម្បីបង្កើនសមត្ថភាពឌីជីថល ក្នុងការបម្រើឱ្យសកម្មភាពព័ត៌មានរបស់គណបក្ស។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
អាជ្ញាធរខេត្តស្ទឹងត្រែង បន្តប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ៣ភូមិ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីពង្រឹងសុវត្ថិភាពដីធ្លី និងស្ថិរភាពជីវភាពមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្ទឹងត្រែង បន្តប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ៣ភូមិ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីពង្រឹងសុវត្ថិភាពដីធ្លី និងស្ថិរភាពជីវភាពមូលដ្ឋាន
(ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានបន្តចុះពន្លឿន និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដើម្បីធានានូវសិទ្ធិស្របច្បាប់ និងកាត់បន្ថយជម្លោះដីធ្លីនៅក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីរដ្ឋ និងប្រគល់បណ្ណកម្មសិទ្ធិដីរដ្ឋជូនមន្ទីរ អង្គភាពពាក់ព័ន្ធ
សកម្មភាពអាជ្ញាធរ
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីរដ្ឋ និងប្រគល់បណ្ណកម្មសិទ្ធិដីរដ្ឋជូនមន្ទីរ អង្គភាពពាក់ព័ន្ធ
ស្ទឹងត្រែង៖ នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការជំរុញការងារចុះបញ្ជីដីរដ្ឋ និងពិធីប្រគល់បណ្ណកម្មសិទ្ធិដីរដ្ឋ ជូនដល់មន្ទីរ អង្គភាពនានាក្នុងខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីរដ្ឋឲ្យបានត្រឹមត្រូវតាមច្បាប់។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ជំរុញការយល់ដឹងពីសន្តិសុខសង្គម៖ សាខា ប.ស.ស. ខេត្តស្ទឹងត្រែង ផ្សព្វផ្សាយ “គោលការណ៍ច្បាប់ និងអត្ថប្រយោជន៍” ដល់តំណាងសហគ្រាសជាង ១០០នាក់
សកម្មភាពអាជ្ញាធរ
ជំរុញការយល់ដឹងពីសន្តិសុខសង្គម៖ សាខា ប.ស.ស. ខេត្តស្ទឹងត្រែង ផ្សព្វផ្សាយ “គោលការណ៍ច្បាប់ និងអត្ថប្រយោជន៍” ដល់តំណាងសហគ្រាសជាង ១០០នាក់
ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីរួមចំណែកលើកកម្ពស់សុខុមាលភាព និងគាំពារសង្គមជូនដល់បងប្អូនកម្លាំងពលកម្ម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តស្ទឹងត្រែង បានរៀបចំពិធីផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយស្តីពី «គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» ជូនដល់តំណាងម្ចាស់អាជីវកម្ម និងសហគ្រាស។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
អាជ្ញាធរខេត្តស្ទឹងត្រែង បានប្រគល់បណ្ណកម្មសិទ្ធសម្គាល់អចនវត្ថុ ដល់ម្ចាស់ក្បាលដី ចំនួន២៩៦បណ្ណ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្ទឹងត្រែង បានប្រគល់បណ្ណកម្មសិទ្ធសម្គាល់អចនវត្ថុ ដល់ម្ចាស់ក្បាលដី ចំនួន២៩៦បណ្ណ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន
នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាអនុប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកសេសាន បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់ក្បាលដី ចំនួន២៩៦បណ្ណ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម សរ សុពុត្រា នាំយកកូនស្វាយចន្ទីពូជល្អ M23 ជាង ៥ពាន់ដើម និងជីកសិកម្ម ចែកជូនសហគមន៍កសិកម្មឃុំកាំងចាម ដើម្បីលើកកម្ពស់ជីវភាព និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សរ សុពុត្រា នាំយកកូនស្វាយចន្ទីពូជល្អ M23 ជាង ៥ពាន់ដើម និងជីកសិកម្ម ចែកជូនសហគមន៍កសិកម្មឃុំកាំងចាម ដើម្បីលើកកម្ពស់ជីវភាព និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងបាននាំយកកូនពូជស្វាយចន្ទីល្អប្រណិត (ពូជ M23) ចំនួន ៥,០០០ដើម រួមជាមួយជីកសិកម្មគុណភាពខ្ពស់ចំនួន ១,៥តោន ចែកជូនដល់គ្រួសារប្រជាសហគមន៍កសិកម្មឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
​អភិបាលរងខេត្តស្ទឹងត្រែង ចុះពិនិត្យការសាងសង់ស្ពានសហគមន៍មួយកន្លែង នៅស្រុកថាឡាបរិវ៉ាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល
សកម្មភាពអាជ្ញាធរ
​អភិបាលរងខេត្តស្ទឹងត្រែង ចុះពិនិត្យការសាងសង់ស្ពានសហគមន៍មួយកន្លែង នៅស្រុកថាឡាបរិវ៉ាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល
​ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង អមដំណើរដោយក្រុមការងារចុះជួយមូលដ្ឋានឃុំកាំងចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានសហគមន៍មួយកន្លែង ស្ថិតនៅក្នុងភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតី បើកការប្រកួត កីឡាមហាជន ពានរង្វាន់អភិបាលខេត្តស្ទឹងត្រែង ឆ្នាំ២០២៦
អប់រំ និងកីឡា
ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតី បើកការប្រកួត កីឡាមហាជន ពានរង្វាន់អភិបាលខេត្តស្ទឹងត្រែង ឆ្នាំ២០២៦
កីឡាមហាជនពានរង្វាន់អភិបាលខេត្ត ផ្តួចផ្តើមឡើងដោយឯកឧត្តម សរ សុពុត្រា នូវកីឡាចំនួន៥ប្រភេទ រួមមាន កីឡាបាល់ទាត់ ប៉េតង់ បាល់ទះ វាយសី និងកីឡាអុកចត្រង្គ ចាប់ផ្តើមរៀបចំការប្រកួត សំរាប់រដូវកាលឆ្នាំ២០២៦។ ក្នុងពិធីបើក គឺមានការអញ្ជើញចូលរួមពី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រតិភូកីឡា គ្រូបង្វឹក គណៈកម្មការរៀបចំការប្រកួត និងកីឡាករ កីឡាការិនី ជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
​យុវជន STEM វិទ្យាល័យព្រះរាជបូជនីយកិច្ច បង្កើនការស្រាវជ្រាវ និងច្នៃប្រឌិត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ក្នុងយុគសម័យឌីជីថល
សកម្មភាពអាជ្ញាធរ
​យុវជន STEM វិទ្យាល័យព្រះរាជបូជនីយកិច្ច បង្កើនការស្រាវជ្រាវ និងច្នៃប្រឌិត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ក្នុងយុគសម័យឌីជីថល
ស្ទឹងត្រែង៖ តាមរយៈការដាក់តាំងបង្ហាញគម្រោងស្រាវជ្រាវ និងការបង្កើតថ្មីដែលពាក់ព័ន្ធនឹងបរិស្ថាន និងកសិកម្ម យុវជន STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) នៃវិទ្យាល័យព្រះរាជបូជនីយកិច្ច បាននិងកំពុងបង្ហាញពីសក្តានុពលរបស់ខ្លួន ក្នុងការប្រែក្លាយចំណេះដឹងទ្រឹស្តីទៅជាការដោះស្រាយបញ្ហាសង្គមជាក់ស្តែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តស្ទឹងត្រែង ចុះពិនិត្យនិងជំរុញគម្រោងវិនិយោគធំៗពីរ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន»
សកម្មភាពអាជ្ញាធរ
ក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តស្ទឹងត្រែង ចុះពិនិត្យនិងជំរុញគម្រោងវិនិយោគធំៗពីរ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន»
(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង តំណាងឯកឧត្ដម សរ សុពុត្រា អភិបាលខេត្ត បានរួមដំណើរជាមួយឯកឧត្ដម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន ព្រមទាំងក្រុមការងារអន្តរក្រសួង និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះបំពេញបេសកកម្មពិនិត្យ និងពិគ្រោះយោបល់ផ្ទាល់នៅទីតាំងគម្រោងវិនិយោគចំនួនពីរ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ពូជដំណាំស្វាយចន្ទី ចំនួន ២២០០០ដើម និងជីកសិកម្ម ចំនួន ៥តោនកន្លះ ចែកជូនប្រជាពលរដ្ឋ២១៧គ្រួសារ រស់នៅចំណុច អូរសែវ ឃុំស្តៅ ស្រុកសេសាន គម្រោង ផ.ក.អ
កសិកម្ម
ពូជដំណាំស្វាយចន្ទី ចំនួន ២២០០០ដើម និងជីកសិកម្ម ចំនួន ៥តោនកន្លះ ចែកជូនប្រជាពលរដ្ឋ២១៧គ្រួសារ រស់នៅចំណុច អូរសែវ ឃុំស្តៅ ស្រុកសេសាន គម្រោង ផ.ក.អ
ប្រជាពលរដ្ឋ២១៧គ្រួសារ រស់នៅចំណុច អូរសែវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាគម្រោងនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ទទួលបានពូជដំណាំស្វាយចន្ទី និងជីកសិកម្ម នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ពិធីចែកពូជដំណាំចន្ទីរ និងជីកសិកម្ម នាពេលនោះ ក្រោមការអញ្ជើញជាអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមនិងប្រតិភូអមដំណើរ។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹង ពីការដាក់ជួលវិនិយោគទីតាំងដីទំនេររបស់រដ្ឋ ១កន្លែង ទំហំ១៤០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹង ពីការដាក់ជួលវិនិយោគទីតាំងដីទំនេររបស់រដ្ឋ ១កន្លែង ទំហំ១៤០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
រដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយស សូមយកឱកាសនេះ ជម្រាបជូនដំណឹងដល់សាធារណជន ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន មេត្តាជ្រាបថា ដោយអនុលោមតាមអនុក្រឹត្យលេខ ១៨៦ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ស្តីពីការធ្វើអនុប្បយោគប្តូរចំណាត់ថ្នាក់ទីតាំងដីទំហំ ១ ៤០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងទទួលបានគោលការណ៍តាមរយៈលិខិតលេខ ១៣០ សជណ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីករណីសំណើសុំពិនិត្យ សម្រេចលើការធ្វើអនុប្បយោគ និងការដាក់ជួលវិនិយោគទីតាំងដីទំនេររបស់រដ្ឋទំហំ ១៤០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកណ្តាល សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត