ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូល ដើម្បីរៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០
ស្ទឹងត្រែង៖ មន្ទីរផែនការខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលពីមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក សម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ របស់ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ខេត្តស្ទឹងត្រែង សម្រេចបានលទ្ធផលល្អប្រសើរក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ខណៈអាជ្ញាធរជំរុញការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្របន្ថែម
ស្ទឹងត្រែង៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង (ល.ខ.ប) បានរៀបចំកិច្ចប្រជុំលើកទី២ ស្តីពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដើម្បីពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានា។


សកម្មភាពអាជ្ញាធរ
យុទ្ធនាការ «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» អបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ នៅស្រុកសៀមប៉ាង
ស្ទឹងត្រែង៖ នៅខាងមុខបរិវេនសាលាស្រុកសៀមប៉ាង មន្ទីរកិច្ចការនារីខេត្តបានសហការជាមួយរដ្ឋបាលស្រុកសៀមប៉ាង ក្រោមការឧបត្ថម្ភរបស់អង្ការភ្លេនបានរៀបចំកម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា ក្រោមប្រធានបទ៖ “វិនិយោគលើក្មេងស្រី៖ ពង្រឹងសិទ្ធិ បង្កើនឱកាស លើកកម្ពស់ភាពជាអ្នកដឹកនាំ និងបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង ដើម្បីឈានទៅសម្រេចបាននូវសង្គមដែលមានអារ្យធម៌ខ្ពស់” ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ស៊ី សួន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ផៃ ប៊ុនឈឿន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលវិស័យអប់រំ ដែលជាជំនួយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យបុរីអូរស្វាយសែនជ័យ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងវិស័យអប់រំ ដែលទទួលបានការឧបត្ថម្ភពីអង្គការភ្លែនអន្តរជាតិកម្ពុជា។


សកម្មភាពអាជ្ញាធរ
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៧ភូមិ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាស្រុកសេសាន ខេត្តស្ទឹងត្រែង មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋចំនួន ៧ភូមិ មកពីឃុំភ្លុក ឃុំសាមឃួយ ឃុំស្ដៅ និងឃុំស្រែគរ ស្រុកសេសាន សរុបចំនួន ២ ០៣៧ក្បាលដី ស្មើនឹង ១ ៣៥៨គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ទូច គង្គា អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមបង្ការ និងវិធានការឆ្លើយតបនឹងបាតុភូត អែលនីញ៉ូ (El Niño) ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ទូច គង្គា បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមបង្ការ និងវិធានការឆ្លើយតបនឹងបាតុភូត អែលនីញ៉ូ (El Niño) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប នៅសាលប្រជុំធនធានទឹក នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។


បរិស្ថាន
យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» រៀបចំឡើង នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានរៀបចំ យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលជំរុញចលនាស្អាតនៅកម្ពុជាស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


ការអភិវឌ្ឍ
សិក្ខាសាលាសមាហរណកម្មផែនការវិនិយោគ ៣ឆ្នាំរំកិល នៅស្រុកបុរីអូរស្វាយសែនជ័យ ជំរុញកិច្ចសហការអភិវឌ្ឍមូលដ្ឋានឱ្យចំទិសដៅ
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ បានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនៅថ្នាក់ស្រុក (២០២៧-២០២៩) ក្រោមអធិបតីភាព ឯកឧត្តម ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ផៃ ប៊ុនឈឿន អញ្ជើញចែកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះចំនួនជាង ២០០គ្រួសារ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុវជន និង យុវនីតិសម្បទាខេត្តស្ទឹងត្រែង ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះចំនួន ២២០គ្រួសារ ដែលកំពុងរស់នៅក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខជូនគ្រួសារសពលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ
នាថ្ងៃត្រង់ ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំប្រតិភូនាំយកសារលិខិតចូលរួមរំលែកទុក្ខរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ទៅគោរពវិញ្ញាណក្ខន្ធសពលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដែលពិធីបុណ្យត្រូវបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិភាក្សាការងារ និងជួបប្រជុំជាមួយតំណាងសហគ្រាស Water Innovation Lab
ស្ទឹងត្រែង៖នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងជួបប្រជុំជាមួយតំណាងសហគ្រាស Water Innovation Lab ដើម្បីរៀបចំផែនការចុះសិក្សា និងពិនិត្យទីតាំងជាក់ស្តែង សម្រាប់ដំឡើងស្ថានីយ៍ផលិតទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់គោលដៅ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។


នយោបាយ
កិច្ចប្រជុំពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងប្រសិទ្ធភាពការងារនៅថ្នាក់មូលដ្ឋាន
ស្ទឹងត្រែង៖នារសៀលថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការគណបក្សឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ស៊ុន ប៊ុនធឿន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំភុន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ទង់មតិ ដើម្បីជ្រើសរើសសមាជិកគណៈកម្មាធិការគណបក្សឃុំកំភុន សម្រាប់ពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងប្រសិទ្ធភាពការងារនៅថ្នាក់មូលដ្ឋាន។


នយោបាយ
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅទីលានតេជោ ធិបតី ខេត្តស្ទឹងត្រែង។

